យោងតាមរបាយការណ៍ពី Fabrizio Romano បានបញ្ជាក់ថាក្លឹប Chelsea កំពុងដុតដៃដុតជើងខ្លាំងលើការដាក់សំណើបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Tammy Abraham ដល់ឆ្នាំ ២០២៤ និងខ្សែការពារ Fikayo Tomori។
កន្លងទៅ Abraham បានបង្ហាញទម្រង់លេងយ៉ាងល្អតាមរយៈការស៊ុតលើសពីពីរគ្រាប់ក្នុង ៣ ប្រកួតជាប់គ្នាផ្តួលកំណត់ត្រាចាស់របស់ Cristiano Ronaldo និង Wayne Rooney។ ចំណែកឯខ្សែការពារ Tomori ជាអ្នករកបានគ្រាប់បាល់បើកឆាកទល់ការប្រកួតរវាង Wolves។
សព្វថ្ងៃក្លឹបបានស្នើបើកការចរចារវាងកីឡាករទាំងពីរហើយ ដោយតាមប្រភពក៏សង្កត់ធ្ងន់ថាខាងសាមីខ្លួនទាំងពីរក៏ព្រមព្រៀងចរចាជាមួយនឹងក្លឹបផងដែរ បែបនេះចំពោះទំហំប្រាក់ពលកម្មអាចមានការកើនឡើងកម្រិតណា យើងនឹងចុះផ្សាយនៅពេលបន្ទាប់ទៀត៕ ប្រភព៖ Goal