មុនឈានដល់ការប្រកួតទល់ក្លឹប Shakhtar Donets នៅរាត្រីនេះ អ្នកចាត់ការលោក Pep Guardiola របស់ក្លឹប Manchester City ក៏ឆ្លៀតបង្ហើបជុំវិញបញ្ហារបួសរបស់ខ្សែការពារ John Stones។
Pep បានសង្កត់ធ្ងន់ថា៖ “អាចថាមួយខែ ឬ ៤ ទៅ ៤ សប្ដាហ៍សម្រាប់ការខកខានរបស់ Stones”។ ខ្សែការពារដ៏សំខាន់នេះ បានរងបញ្ហារបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃអង្គារកន្លងទៅនេះ។
បញ្ជាក់ថាប្រព័ន្ធការពាររបស់ City នៅយប់នេះ អាចនឹងចុះថមថយខុសពីពេលមុន ពោលគឺមិនថា Aymeric Laporte ក៏រងបញ្ហារបួសដូចគ្នា ហើយ Vincent Kompany ក៏បានចាកចេញតាំងពីចុងរដូវកាលចាស់ថែមទៀត បែបនេះការដែលត្រូវខកខាន Stones ម្នាក់ទៀតនោះ វាពិតជារឿងដ៏គួរឲ្យបារម្ភសម្រាប់ការតតាំងនៅ UCL៕ ប្រភព៖ BeSoccer