ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 នេះហើយ ក្រោយពីបរាជ័យ២ប្រកួតជាប់គ្នា ក្នុងពូល B។
ជាមួយការចាកចេញទៅនេះដែរ Achraf Hakimi កីឡាករវ័យក្មេងរបស់ម៉ារ៉ុកបាននិយាយថា៖ “យើងបានព្យាយាមអស់ពីសមត្ថភាពហើយ ដើម្បីឱ្យអ្នកគាំទ្រយើងសប្បាយចិត្តក្នុងការមើលយើងលេង។ យើងធ្លាក់ទៅដោយសប្បាយចិត្ត ព្រោះអ្នកគាំទ្ររបស់យើងពេញចិត្តចំពោះការលេងរបស់យើង។ ការប្រកួតប៉ះអេស្ប៉ាញ ត្បិតតែយើងធ្លាក់មែន ប៉ុន្តែពួកគេក៏មិនងាយក្នុងការយកឈ្នះយើងស្រួលៗ ដែរ”។
ជាមួយនឹងការប្រកួតទល់ក្រុមព័រទុយហ្គាល់កាលពីប្រកួតទី២កន្លងទៅវិញ ខ្សែការពារវ័យ១៩ឆ្នាំបាននិយាយដែរថា៖ “ខ្ញុំមិនចម្លែកឡើយ ដែលព័រទុយហ្គាល់អាចយកឈ្នះយើង ព្រោះពួកគេមាន Cristiano ។ ខ្ញុំដឹងច្បាស់ពីកម្រិតលេងរបស់គាត់ គាត់ជាកីឡាករល្អបំផុតលើលោក ដែលតែងតែប្ដូរការប្រកួតបានគ្រប់ពេល”។
ពូល B នេះ ពិតជាជក់ចិត្តមែនទែន ដោយក្រុមអេស្ប៉ាញ ព័រទុយហ្គាល់ និងអឺរ៉ង់ សុទ្ធតែមិនទាន់ច្បាស់ថាអាចឡើងទៅវគ្គបន្ដបានឬយ៉ាងណា។ ប្រកួតកាត់សេចក្ដី គឺអេស្ប៉ាញប៉ះម៉ារ៉ុក និងព័រទុយហ្គាល់ ប៉ះអ៊ីរ៉ង់នៅថ្ងៃ ២៦ខាងមុខនេះ៕ប្រភព៖ MARCA