ក្រុមឥណ្ឌូណេស៊ី នឹងបើកទ្វាកីឡដ្ឋាន៨ម៉ឺននាក់របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវថៃ ក្នុងប្រកួតទី២ វគ្គជម្រុះ World Cup 2022 នៅម៉ោង៧:៣០នាទីល្ងាចនេះ។
មុនការប្រកួតនេះចាប់ផ្ដើម លោក Simon McMenemy គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បាននិយាយថា៖ “ឈ្នះថៃ មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែខ្ញុំជឿថាក្រុមរបស់ខ្ញុំនឹងធ្វើវាបាន។ ថៃមានចំណុចប្រហោងច្រើនដែលលេងមិនទាន់បានល្អ។ វាជារឿងតែងតែកើតមានឡើងនៅពេលគ្រូបង្វឹកថ្មីចូលកាន់តំណែង។ ដូច្នេះ ខ្ញុំសង្ឃឹមថាចំណុចខ្វះខាតនេះ នឹងផ្ដល់ប្រយោជន៍ដល់យើងសម្រាប់ប្រកួតនៅល្ងាចនេះ”។
ដោយឡែកខាងថៃ វិញ លោក Nishino ដែលទើបចូលកាន់តំណែងមើលឃើញកូនក្រុមមានភាពប្រសើរជាងប្រកួតជាមួយក្រុមវៀតណាម។ លោកបញ្ជាក់នៅរាត្រីនេះ ថៃត្រូវតែឈ្នះដាច់ខាត ដើម្បីបានពិន្ទុនិងជាសង្ឃឹមសម្រាប់ការប្រកួតសន្សំពិន្ទុតាមពូលនេះ ក្រោយពីស្មើវៀតណាម ០-០ ក្នុងប្រកួតក្នុងប្រកួតបើកឆាក៕ប្រភព៖ Bangkokpost