ក្រុម Liverpool កំពុងរៀបចំឯកសារបន្ដកុងត្រាដល់ខ្សែការពារ Van Dijk ៦ឆ្នាំទៀត បើទោះជាបច្ចុប្បន្ននៅសល់កុងត្រាច្រើនហើយក៏ដោយ។ម្ចាស់ពានរង្វាន់កីឡាករល្អបំផុតនៅអឺរ៉ុបនេះ មានឈ្មោះក្នុងបញ្ជីចុងក្រោយឈ្នះពាន Ballon d’Or ថែមទៀតណ ក្រោយពីធ្វើបានល្អទាំងក្លឹបអាជីព Liverpool និងជម្រើសជាតិហុល្លង់។ ជាមួយការបន្ដកុងត្រាថ្មីឱ្យរបស់ក្រុម Liverpool នេះ នឹងធ្វើឱ្យរូបគេទទូលបាន២សែនផោនក្នុង១សប្ដាហ៍ ដោយកុងត្រាចាស់បានត្រឹម១២៥ ០០០ ផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ។
Van Dijk ចូលរួមជាមួយក្រុម Liverpool កាលពីខែមករាឆ្នាំ ២០១៨កន្លងទៅ ហើយគិតត្រឹមបច្ចុប្បន្ននេះរូបគេនៅសល់កុងត្រាដល់៤ឆ្នាំទៀតឯណោះ។ តែដោយសារខ្លាចមានក្រុមដទៃឆក់យកទៅបាត់ ទើបក្រុមហង្សក្រហមត្រៀមបន្ដកុងត្រាឱ្យ៦ឆ្នាំទៀតតែម្ដង៕
ប្រភព៖ DailyMail