ក្រុមហុល្លង់បានយកឈ្នះលើក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2020 ក្នុងពូល C។
លេងក្នុងដីអាល្លឺម៉ង់ ក្រុមហុល្លង់អាចយកឈ្នះនេះគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន។ ជាក់ស្ដែងលទ្ធផល ២-៤ នេះ គឺក្រុមអាល្លឺម៉ង់ជាអ្នកនាំមុខមុន ប៉ុន្តែចុងក្រោយក៏ត្រូវហុល្លង់តាមបានស្មើនិងនាំមុខជាបន្ដបន្ទាប់ រហូតដល់យកឈ្នះបានតែម្ដង។
ជាមួយជ័យជម្នះនេះ បានធ្វើឱ្យក្រុមហុល្លង់ឈរនៅលេខ៣ មាន៦ពិន្ទុក្នុងដី ឆ្លងកាត់៣ប្រកួត។ ស្របពេលអាល្លឺម៉ង់វិញ មាន៩ពិន្ទុឈរនៅលេខ២ ប៉ុន្តែឆ្លងកាត់៤ប្រកួតទៅហើយ៕ប្រភព៖ Dailymail