ខ្សែប្រយុទ្ធ Critiano Ronaldo បានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ប្រទេសព័រទុយហ្គាល់ជាលើកទី១០ហើយកាលពីយប់មិញនេះ ក្រោយពីឈ្នះមិត្តរួមក្រុម Joao Felix និង Bernardo Silva។
កីឡាករវ័យ៣៤ឆ្នាំខាងលើនេះចាប់ផ្ដើមចូលខ្លួនប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំប្រទេសព័រទុយហ្គាល់នៅឆ្នាំ ២០០៧ ហើយក៏ចាប់ផ្ដើមលេចធ្លោតាំងពីគ្រានោះមក។ មានតែ២ឆ្នាំប៉ុណ្ណោះ ដែលរូបគេមិនបានឈ្នះពានកីឡាករល្អ គឺឆ្នាំ២០១០ ដែលបានទៅលើ Simao និង២០១៤ បានទោលើ Pepe ។
សម្រាប់ឆ្នាំ២០១៩នេះ ការជួយក្រុម Juventus ឈ្នះពាន Serie A និងជួយក្រុមព័រទុយហ្គាល់លើកពាន UEFA Nations League គឺគ្រប់គ្រាន់ល្មមសម្រាប់ជួយ Ronaldo បន្ដឈ្នះពានរង្វាន់កីឡាករល្អប្រចាំប្រទេសនេះ ដោយវ៉ាដាច់ Joao Felix និង Bernardo Silva បាន៕ប្រភព៖ Dailymail