Cristiano Ronaldo ក្រៅពីភាពជោគជ័យនៅការលេងឲ្យក្លឹបកំពូលៗនៅតំបន់អឺរ៉ុប ទៀតសោតបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះក៏នៅសេសសល់កំណត់ត្រាដែលត្រូវបំបែកមុនលោកប្រកាសចូលនិវត្តន៍ផងដែរ។
ក្នុងនោះគឺទាក់ទិននឹងការរកគ្រាប់បាល់ដើម្បីឈរឈ្មោះជាកីឡាករក្នុងប្រវត្តិសាស្រ្តដែលអាចស៊ុតបាល់ឲ្យជម្រើសជាតិច្រើនបំផុត។ សព្វថ្ងៃ CR7 មាន ៨៨ គ្រាប់ហើយ តើលោកត្រូវការប៉ុន្មានគ្រាប់ទៀត?
ចម្លើយគឺត្រូវការ ២២ គ្រាប់សរុបដើម្បីយកឈ្នះលើកំណត់ត្រារបស់កីឡាករ Ali Daei ដែលជាកីឡាករចូលនិវត្តន៍របស់អ៊ីរ៉ង់។ បុរសម្នាក់នេះរកបាន ១០៩ គ្រាប់មុនព្យួរស្បើកជើងរបស់ខ្លួន។
បញ្ជាក់ដែរថា Ronaldo មានវ័យ ៣៤ ឆ្នាំទៅហើយ ដោយឡែកសម្រាប់គ្រាប់បាល់ ២២ លើកចុងក្រោយរបស់លោកបានចាយពេល ៣ ឆ្នាំប្រហែល ២៣ ប្រកួតនាពេលកន្លងមក ចុះគ្រាប់បន្ទាប់ត្រូវការពេលយូរប៉ុណ្ណា?