ក្រុម Juventus កំពុងឈឺក្បាល ដោយសារតែអ្នកចាត់ការ Sarri មិនអាចតមបារីបាន ដែលធ្វើឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យដោយសារសួតមានបញ្ហា។
លោក Sarri ១ថ្ងៃជក់បារីអស់៦០ដើម ដែលបច្ចុប្បន្ននេះលោកកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយសារតែមានជំងឺសួតធ្ងន់ធ្ងរ។ ក្លឹប Juventus បានឱ្យលោកសម្រាកមិនដឹកនាំការប្រកួត២ប្រកួត គិតតាំងសប្ដាហ៍នេះត្រូវប៉ះក្រុម Napoli ។ គេរំពឹងថាអតីតអ្នកចាត់ការក្រុម Chelsea រូបនេះ នឹងត្រលប់មកសភាពដើមវិញក្នុងពេលឆាប់ៗ ដើម្បីដឹកនាំក្រុមនិងរៀបប្រព័ន្ធលេង SarriBall ឱ្យបានល្អបំផុត។
យ៉ាងណាមិញ ក្រុម Juventus នៅតែមានបញ្ហាឈឺក្បាលដដែល ព្រោះថាលោក Sarri នេះ មិនអាចអត់បារីបានឡើយ។ ក្លឹបធ្លាប់ស្នើឱ្យលោកឈប់ជក់បារីទៅហើយ ប៉ុន្តែលទ្ធផលគឺមិនអាចទៅរួចនោះទេ ដោយគ្រាន់តែអាចបន្ថយបន្តិច ហើយមិនជក់អំឡុងពេលឈរបញ្ជាកូនក្រុមប៉ុណ្ណោះ៕ប្រភព៖ Dailymail