LaLiga ទើបតែបានប្រកាសផ្លូវការនូវកាលបរិច្ឆេទជំនួបនៃជុំទី ៥,៦,៧ ដោយក្នុងនោះឃើញថាមានគូពិសេសមួយគឺរវាង Atletico Madrid និង Real Madrid បានកំណត់ឲ្យប៉ះគ្នានៅថ្ងៃទី ២៨ កញ្ញាខាងមុខ។
បញ្ជាក់ថានៅជុំទី ៥ សម្រាប់ស្តេចសក៏ទទួលភារកិច្ចសំខាន់មួយផងដែរ ក្នុងការប៉ះក្រុមខ្លាំង Sevilla FC នៅថ្ងៃទី ២២ កញ្ញា ខណៈ Barcelona សម្រាប់ជុំទី ៥-៦-៧ ហាក់មិនបានតតាំងក្រុមកំពូលណាមួយនោះទេ។
បញ្ជាក់ថា Madrid Derby ឆ្នាំនេះ រំពឹងនឹងជក់ចិត្តខ្លាំង ព្រោះយើងមានសមាសភាពថ្មីចូលរួមដូចជា Joao Felix ដែលកំពុងឡើងកូដខ្លាំងនៅ At និង Eden Hazard ដែលជាកីឡាកររយលានទិញបានពី Chelsea ក្រោមការចំណាយរបស់ Real Madrid។ ប្រភព៖ Marca