អតីតកីឡាករ Arsenal គឺ Alexis Sanchez បាននឹងកំពុងទទួលភាពល្ហិចល្ហៀងជុំវិញការផ្លាស់ទៅចូលរួមនៅក្លឹបអ៊ីតាលី។ នោះគឺ Roma ដែលបើកការចរចាជាមួយ Man Utd ក្នុងការចង់ខ្ចីជើង Sanchez មួយរដូវកាលពេញ។
យោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយអ្នកចាត់ការលោក Ole Gunnar Solskjaer កាលពីថ្មីៗនេះទើបតែប្រគល់អាវលេខ ៩ ឲ្យទៅ Anthony Martial ដែលនេះធ្វើឲ្យអនាគតរបស់ Sanchez បានស្ថិតក្រោមមន្ទិលសង្ស័យកាន់តែខ្លាំងឡើង។
បែបណាមិញគេមិនប្រាកដច្បាស់ពីអនាគតកីឡាករឈីលីរូបនេះទេ ដោយណាមួយ United ត្រូវចាយក្រាស់ក្រែលផងលើប្រាក់ពលកម្មរបស់គេដែលថ្លៃដល់ទៅ ៣៩១ ០០០ ផោន/សប្តាហ៍ អ៊ីចឹងប្រសិនចែកការចំណាយខ្លះជាមួយ Roma ដើម្បីឲ្យខ្ចីជើង នោះក៏ជួយកាត់បន្ថយចំណាយរួមមួយផ្នែកធំផងដែរ។ ប្រភព៖ Goal