នៅវេលាម៉ោង ០០:០០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ ក្លឹប Real Madrid នឹងត្រូវតតាំងក្លឹប Red Bull Salzburg នៅឯកីឡដ្ឋានក្នុងទឹកដីប្រទេសអូទ្រីស។
យ៉ាងណាមិញតាមរយៈការប្រកាសបញ្ជីឈ្មោះកីឡាករដែលត្រូវចូលរួមការប្រកួត គឺនៅតែបន្តគ្មានឈ្មោះបេក្ខភាពរងល្ហិចល្ហៀងជុំវិញការចែកផ្លូវពីររូប នោះគឺ Gareth Bale និង James Rodriguez។
បញ្ជាក់ថាសម្រាប់ Bale កន្លងទៅត្រូវបានភ្នាក់ងារសង្កត់ធ្ងន់ថាកីឡាករសញ្ជាតិវែលនឹងបន្តនៅ Real Madrid រដូវកាលក្រោយទៀត ខណៈ James លេចលឺថាមានក្លឹបយក្ស ២ រវាង Napoli និង Atletico Madrid កំពុងបើកការចរចាចង់បាន។ ប្រភព៖ Sportskeeda