ក្លឹប Arsenal បានបញ្ជាក់ជាផ្លូវការហើយជុំវិញការចែកផ្លូវជាមួយកីឡាករ Laurent Koscielny ដែលសម្រេចទៅចូលរួមនៅទ្រនំថ្មី Bordeaux ជាមួយតម្លៃខ្លួនប្រមាណ ៤,៦ លានផោន។
កីឡាកររូបនេះបានចាកចេញពី Lorient មកចូលរួមនៅកីឡដ្ឋាន Emirate នៅឆ្នាំ ២០១០ ដោយបង្ហាញខ្លួនសរុបបាន ៣៥៣ ប្រកួតហើយ ជាមួយការឈ្នះពានរង្វាន់ FA Cup ៣ លើកនៅឆ្នាំ ២០១៤/១៥ និង ២០១៧។
តាមរយៈសារផ្លូវការរបស់ក្លឹបបានសរសេរថា៖ “យើងពិតជាអរគុណដល់ Laurent សម្រាប់ការលះបង់ដើម្បីក្លឹប និងជូនពរឲ្យគាត់ជោគជ័យនៅថ្ងៃខាងមុខបន្តទៀត”។ ប្រភព៖ AF