លោក Jurgen Klopp បានបញ្ជាក់ថាកាលវិភាគប្រកួតនៅអង់គ្លេស កំពុងតែធ្វើឱ្យកីឡាករល្អៗមានបញ្ហាហើយ ព្រោះប្រកួតជាប់គ្នា សឹងតែគ្មានពេកសម្រាកឡើយ។
ក្រុម Liverpool នឹងត្រូវលេងទល់ក្រុម Man City ក្នុងការប្រកួត FA Community Shield នៅយប់ថ្ងៃអាទិត្យខាងមុខនេះ ដែលជាពានរង្វាន់បើករដូវកាលនៅលីគអង់គ្លេស។ មុនការប្រកួតនេះដែរ ក្រុមហង្សក្រហមបានបញ្ជាក់ថាពួកគេមិនច្បាស់ឡើយថា កីឡាករសំខាន់ Sadio Mane បានលេងឬអត់ ព្រោះទើបតែចូលហ្វឹកហាត់ជាមួយក្រុមវិញ។
ជាមួយគ្នានេះដែរ លោក Klopp អ្នកចាត់ការក្រុម Liverpool ក៏បន្ថែមទៀតថាលោកអាចយកករណីរបស់ Mane មកពន្យល់អ្នករាល់គ្នាបាន។ ការប្រកួតនៅអង់គ្លេស ពិតជាអាក្រក់ខ្លាំងណាស់ វាកំពុងតែបំផ្លាញកីឡាករល្អៗ ដែលមិនអាចសម្រាកបានគ្រប់គ្រាន់។ ប្រសិនបើការប្រកួតមមាញឹកយ៉ាងនេះ កីឡាករល្អៗជាច្រើននឹងមិនអាចបន្ដលេងបាននោះទេ ព្រោះពួកគេត្រូវការសម្រាកដែរ។
Sadio Mane ចាប់តាំងពីខែសីហាឆ្នាំ២០១៧មក រូបគេលេងបាន១១១ប្រកួតទៅហើយ។ ដោយចំនួននេះពិតជាច្រើនមែន បើគិតត្រឹមរយៈពេលខ្លីយ៉ាងនេះ៕ប្រភព៖ Dailymail