យោងតាមសារព័ត៌មាន TheSun បានចុះផ្សាយថាតារាឆ្នើម Cristiano Ronaldo បានព្រមព្រៀងបើកផ្លូវឲ្យកីឡាករ Romelu Lukaku មកចូលរួមនៅទឹកដី Turin បន្ទាប់ពីល្ហិចល្ហៀងថាមានផែនការណ៍ចង់ដោះដូរយក Dybala ទៅ Old Trafford។
តាមតម្លៃខ្លួនដែលដឹងសម្រាប់ Lukaku បើប្រើប្រាស់ប្រាក់សុទ្ធ United ទាមទារប្រមាណ ៨០ លានផោន ដោយតម្លៃនេះធ្វើឲ្យភាគីខាងក្លឹប Inter Milan ដែលធ្លាប់ចង់បាន ផ្តើមរារេចិត្តរួចទៅហើយ បែបនេះទើបផ្លាស់មកចរចាជាមួយសេះបង្កង់វិញ។
សម្រាប់ទំនាក់ទំនងរវាងគ្រូបង្វឹកនិង Lukaku ប្រសិនកិច្ចព្រមព្រៀងអាចធ្វើទៅបានពិតមែន នោះក៏នឹងមានភាគរយវិជ្ជមានខ្ពស់ ព្រោះលោក Sarri ក៏ធ្លាប់ដឹកនាំនៅ Chelsea ហើយធ្លាប់ប្រកាសជាសាធារណៈថាខ្លួនគាំទ្រនូវទម្រង់លេងរបស់កីឡាករបែលហ្សិកផងដែរ។ ប្រភព៖ Metro