អ្នកគាំទ្រក្លឹបបិសាចក្រហមជាច្រើនបានបង្ហាញការជឿជាក់ថាអារម្មណ៍រំជើបរំជួលដល់ស្រក់ទឹកភ្នែករបស់ Bruno Fernandes នៅជំនួបទល់ Valencia កាលពីពេលថ្មីៗនេះ គឺជាសញ្ញាត្រៀមចែកផ្លូវនិងផ្លាស់មកចូលរួមជាមួយ Man Utd នៅពេលខាងមុខ។
Fernades ដែលរងចចាមអារ៉ាមថាត្រៀមផ្លាស់ចូល Old Traffrod នៅតម្លៃខ្លួន ៦២ លានផោន ត្រូវបានគេព្យាករណ៍ថាទំនងជាហោះមកពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះ ហើយប្រកួតតតាំង Valencia កាលពីថ្ងៃអាទិត្យគឺជាប្រកួតចុងក្រោយឈរជើងឲ្យក្លឹប Sporting CP។
ក្នុងវីដេអូចែកចាយលើបណ្តាញសង្គមគេឃើញ Fernandes យកដៃជូតទឹកភ្នែកទាំងទឹកមុខក្រៀមក្រំ មុនពេលដើរចេញពីកាមេរ៉ាដើម្បីលាក់បាំងអារម្មណ៍នៃការត្រៀមបែកផ្លូវ។ ទស្សនាវីដេអូខាងក្រោម៖
Video: Bruno Fernandes clearly visibly upset wiping tears and walking away from the camera recording him. #mufc https://t.co/8NjitHfPlG
— United Zone (@ManUnitedZone_) July 28, 2019