Marco Asensio បានរងរបួសជង្គង់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងការប្រកួតរវាងក្រុម Real Madrid ទល់ក្រុម Arsenal ក្នុងពានរង្វាន់ ICC ។
ការរងរបួសធ្ងន់ធ្ងរនេះដែរ អាចនឹងធ្វើឱ្យដំណើរការលក់កីឡាករ២នាក់របស់ក្រុម Real Madrid ត្រូវផ្អាកពិចារណាសិន។ Asensio នេះ ជាកីឡាករម្នាក់ដែលលោក Zidane ទុកចិត្ត ហើយទុកមកជំនួសតំណែងរបស់ Gareth Bale តែម្ដង។ ខណៈដែលរូបគេរបួស ហើយដំណឹងបឋមអាចសម្រាកដល់១រដូវកាលនោះ គឺធ្វើឱ្យអ្នកចាត់ការសញ្ជាតិបារាំង អាចនឹងទុក Bale វិញ ឬ James Rodriguez វិញហើយ ដើម្បីមកជួយក្រុមរដូវកាលថ្មីខាងមុខ។
ក្រុម Real Madrid កំពុងព្យាយាមលក់ Bale ទៅឱ្យក្លឹបចិនមួយ ខណៈដែល James វិញមានក្លឹប២ឯណោះចង់បានគឺ Atletico Madrid ដែលជាក្លឹបមានភាគរយខ្ពស់ក្នុងការយកបាន និង Napoli ដែលដឹកនាំដោយលោក Carlo Ancelotti ៕ប្រភព៖ Dailymail