ចាន់ រតនា នឹងឡើងសង្វៀន ONE Championship ជាថ្មី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD នៅទីក្រុងបាងកក ប្រទេសថៃ។
ដៃគូរបស់គេគឺ Gustavo ជាអតីតជើងឯកចំបាប់នៅ Pan-American ដែលធ្លាប់ប្រឡូកក្នុងអាជីព MMA ១០ដង ឈ្នះ ៨ដង និងចាញ់តែ ២ដងប៉ុណ្ណោះ។ ដោយសារកំណត់ត្រាល្អនេះហើយ ទើបធ្វើឲ្យ ONE Championship ជ្រើសរើសកីឡាករវ័យ ៣២ឆ្នាំរូបនេះ ចូលប្រកួតដណ្ដើមជើងឯក ONE Flyweight World Grand Prix កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ។
ចំណែក ចាន់ រតនា ធ្លាប់ប្រកួត ៩ដង ឈ្នះ ៦ដង និងចាញ់៣ដង ក្នុងនោះ ៥ដងជាជ័យជម្នះនៅ ONE Championship។ ប្រកួតចុងក្រោយ អ្នកប្រដាល់គុនខ្មែរ មកពីក្លឹបសិល្បៈរូបនេះ ប្រកួតឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian។