ក្រុម AC Milan កំពុងចូលសួរនាំតម្លៃខ្លួនរបស់ Luka Modric ដែលអាចមានភាគរយខ្ពស់ក្នុងការចាកចេញពី Real Madrid បាន ប្រសិនបើទទួលបានតម្លៃសមរម្យ។
សម្រាប់រដូវក្ដៅនេះ Modric មិនមានបំណងទាន់ចង់ចាកចេញពីអេស្ប៉ាញឡើយ បើទោះជាមានក្លឹបច្រើនចង់បានរូបគេយ៉ាងណាក៏ដោយ។ Inter Milan ជាក្រុមចង់បានរូបគេខ្លាំងបំផុត ដោយបានទាក់ទងតាំងពីចប់ World Cup 2018 មកម្ល៉េះ ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រាងបានឡើយ ព្រោះក្លឹប Real Madrid ដាក់តម្លៃខ្លួនម្ចាស់ពាន Ballon d’Or នេះខ្ពស់ខ្លាំងណាស់។
ក្រោយពី Inter បានដើរចេញទៅ ក្រុម AC Milan របស់អ៊ីតាលីក៏បានចូលខ្លួនមកម្ដង។ បើទោះជាសាមីខ្លួនបានបដិសេធមិនទាន់ចង់ចេញក៏ដោយ ក៏ក្លឹបយក្សអ៊ីតាលីព្យាយាមចែចូវផងដែរ។ នៅសល់កុងត្រា២ឆ្នាំទៀត តម្លៃខ្លួនរបស់គេនៅតែខ្ពស់ ហើយសមត្ថភាពក៏ល្អទៀត ទើបបានជាក្លឹប Real Madrid មិនលក់ចេញថោកបានឡើយ។ ជាពិសេស រូបគេជាម្ចាស់អាវលេខ១០នៅក្លឹបថែមទៀត៕ប្រភព៖ Marca