ក្រុម Real Madrid បានបោះបង់គំនិតចង់បាន Neymar ចោលហើយ ដោយពួកគេកំពុងសិក្សាគម្រោងរយៈពេលវែង ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេង Mbappe វិញ។
តាំងពីជិតបើករដូវកាលដោះដូរកីឡាករម្ល៉េះ ក្រុម Real Madrid បានព្យាយាមទាក់ទងទិញយក Neymar ដែលលោក Perez ចង់បានកីឡាករប្រេស៊ីលនេះខ្លាំង។ តែដោយសារតម្លៃខ្លួនថ្លៃពេក ហើយបញ្ហារឿងអាស្រូវរបស់កីឡាករច្រើនផងនោះ ក្លឹបក៏បានសម្រេចចិត្តបោះបង់ការចង់បាននោះវិញ។ បច្ចុប្បន្ន Barcelona ជាក្រុមទី១ដែលមានភាគរយខ្ពស់ក្នុងការនាំយកកីឡាកររបស់ខ្លួនត្រលប់ទៅវិញ។
ជាមួយនឹងរឿងខាងលើនេះដែរ ក្រុម Real Madrid ក៏កំពុងសិក្សាលើគម្រោងថ្មីមួយទៀត ដោយចង់បាន Mbappe វិញម្ដង។ រដូវកាលនេះ ពួកគេដឹងច្បាស់ថាយកមិនបានឡើយ ប៉ុន្តែសម្រាប់រដូវកាលក្រោយវិញគឺមើលមិនឃើញនោះទេ។ ដូច្នេះហើយទើប ក្រុមរបស់លោក Perez ត្រៀមគម្រោងជាស្រេចដើម្បីអន្ទង់ចិត្តកីឡាករបារាំងនេះ៕ប្រភព៖ Dailymail