អនាគតរបស់តារាឆ្នើម Paul Pogba ហាក់គ្មានអ្វីត្រូវលាក់បាំង ដោយកន្លងទៅភ្នាក់ងារលោក Mino Raiola ធ្លាប់បង្ហើបច្បាស់ៗ Paul ពិតជាមានបំណងចង់ចាកចេញពី Old Trafford នាទីផ្សារដោះដូររដូវក្តៅ។
មិនខុសពីរបាយការណ៍របស់ TheSun បានសង្កត់ធ្ងន់ជុំវិញហេតុផលពីរដែល Pogba មានបំណងចង់ចាកចេញពីបិសាចក្រហម ដោយទីមួយទាក់ទិននឹងកង្វះខាតនៃភាពជោគជ័យ និងទីពីរ Pogba មិនជឿជាក់លើការដឹកនាំរបស់លោក Ole Gunnar Solskjaer សម្រាប់ការដឹកនាំនារដូវកាលក្រោយ ២០១៩/២០។
ប្រសិនបើបន្តរួមរស់ជាមួយ United តារាឆ្នើមសញ្ជាតិបារាំងនឹងមិនអាចចូលរួមលេងនៅ UEFA Champions League បានឡើយ ដោយត្រឹមទទួលបានការតតាំងនៅ Europa League កម្រិតទីពីរតែប៉ុណ្ណោះ។ ទ្រនំថ្មីដែល Pogba អាចនឹងចាកចេញ មានភាគរយខ្ពស់បំផុតគឺត្រូវទៅចូលរួមជាមួយក្លឹបចាស់ Juventus។ ប្រភព៖ Mirror