ក្រុម Real Madrid បានដាក់លក្ខខណ្ឌយ៉ាងពិសេសដើម្បីយក Pual Pogba ពីក្រុម Manchester United នារដូវក្ដៅនេះ ក្រោយពីកីឡាករមានចិត្តចង់ចាកចេញខ្លាំង។ការស្នើរបស់ Real Madrid នោះ គឺពួកគេនឹងផ្ដល់ប្រាក់៧២លានផោនទៅ Man Utd អមជាមួយកីឡាករថែមឱ្យម្នាក់ទៀត។ ម្នាក់នោះ ក្រុមរបស់លោក Ole អាចរើសបានទៀត រវាង Bale ឬក៏ Isco ។ បិសាចក្រហមនៅតែរក្សាចិត្តចង់បានប្រាក់រហូតដល់១៥០លានផោនឯណោះ ទើបព្រមលក់ខ្សែបម្រើរបស់ខ្លួនចេញ បើទោះជាសាមីខ្លួនបញ្ជាក់ថាចង់ចាកចេញខ្លាំងយ៉ាងណាក៏ដោយ។
ការដាក់តម្លៃដល់១៥០លានផោននេះហើយ ទើបបានជាក្លឹបជាច្រើនមិនអាចឈានដល់ការចុះកុងត្រាយក Pogba បាន ព្រោះតម្លៃផ្ដាច់កុងត្រានេះហាក់ដូចជាខ្ពស់ខ្លាំងពេក។ ទាំង Real Madrid និង Juventus ដែលចង់បានខ្សែបម្រើបារាំងខាងលើនេះ គឺបានដាក់លក្ខខណ្ឌផ្សេងៗ ដើម្បីបន្ថយតម្លៃខ្លួនរូបគេ៕
ប្រភព៖ DailyMail