លោក Josep Maria Bartomeu ម្ចាស់ក្លឹប Barcelona បានបញ្ជាក់ច្បាស់ៗថានឹងមិនទិញខ្សែប្រយុទ្ធ Neymar មកវិញដាច់ខាត ព្រោះកីឡាករក្នុងក្រុមបច្ចុប្បន្នល្អគ្រប់គ្រាន់ហើយ។
តាំងពីបើករដូវកាលដោះដូរកីឡាករមក មានដំណឹងជាច្រើនចុះផ្សាយរឿង Barcelona នឹងទិញ Neymar ត្រលប់មកអេស្ប៉ាញវិញ ក្រោយពីរូបគេលែងចង់នៅ PSG ទៀត។ ប្រភពខ្លះបានទាំងបញ្ជាក់ទៀតថាក្រុមអ្នកមានបុណ្យដាក់សំណើជាមួយការថែមកីឡាករដល់ទៅ៣នាក់ និងប្រាក់ជាង១០០លានផោនទៀត ដើម្បីនាំយក Neymar នេះ។
នៅពេលនេះ ដើម្បីកុំឱ្យមានការឆ្ងល់និងចុះផ្សាយមិនពិតថែមទៀត លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បាននិយាយច្បាស់ថាលោកនឹងមិនទិញ Neymar ឡើយ។ ហើយថែមទាំងបញ្ជាក់ទៀតថាកីឡាករក្រុមអ្នកមានបុណ្យមានសមត្ថភាពគ្រប់គ្រាន់និងល្អដូចទៅនឹង Neymar ដែរ៕ប្រភព៖ Dailymail