ក្រុមប្រេស៊ីល នឹងត្រូវប៉ះក្រុមប៉េរូ វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America នៅថ្ងៃទី៨ខែកក្កដាឆ្នាំ ២០១៩ខាងមុខនេះ។
ក្រុមទាំងពីរបានប៉ះគ្នាម្ដងមកហើយ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល ដោយគ្រានោះប្រេស៊ីល បានយកឈ្នះលើក្រុមប៉េរូដល់ទៅ៥-០ ឯណោះ។ បើទោះជាទើបឈ្នះច្រើនគ្រាប់យ៉ាងនេះមែន ប៉ុន្តែសមាជិកក្រុមសាំប៉ាមួយនេះ នៅតែមិនមើលស្រាលក្រុមប៉េរូឡើយ ដោយពួកគេនឹងប្រឹងប្រែងលេងដោយយកចិត្តទុកដាក់បំផុត។
Alex Sandro ខ្សែការពារស្លាបរបស់ក្រុមប្រេស៊ីល បាននិយាយមុនការប្រកួតថា៖ “គ្មានក្រុមណាដឹងមុនថាឈ្នះឡើយនៅវគ្គផ្ដាច់ព្រ័ត្រ។ គ្រប់យ៉ាងសុទ្ធតែអាចកើតមានឡើងជានិច្ច។ វានឹងក្លាយជាការប្រកួតដ៏ពិបាកក្នុងការប៉ះប៉េរូនៅវគ្គផ្ដាច់ព្រ័ត្រនេះ”៕ប្រភព៖ Dailymail