ក្រោយបំពេញភារកិច្ចដែលមិនទទួលបានផលល្អនៅ Stamford Bridge ខ្សែប្រយុទ្ធ Gonzalo Higuain ក៏ត្រូវបានក្លឹបសម្រេចសុំចែកផ្លូវតែប៉ុណ្ណេះ ដោយផ្តល់ជូនកីឡាករអាហ្សង់ទីនវិលត្រលប់ទៅកាន់ក្លឹបចាស់ Juventus វិញ។
ជាក់ស្តែង Chelsea មានជម្រើសក្នុងការខ្ចីជើង Higuain ចំនួន ១២ ខែផ្សេងទៀត លើតម្លៃ ១៨ លានអឺរ៉ូ និងសិទ្ធទិញផ្តាច់នៅតម្លៃ ៣៦ លានអឺរ៉ូចេញពីក្រុមម្ចាស់ដី Turin ប៉ុន្តែតោខៀវណាមួយជាប់បម្រាមផង ហើយ Higuain លេងមិនសូវបានល្អផង ក៏សម្រេចដោះលែងតែម្តងទៅ។
ក្រៅពីនោះក៏មានកីឡាករ ៤ រូបឯទៀតដែលបានផុតកុងត្រាជាមួយតោខៀវត្រឹមថ្ងៃទី ៣០ មិថុនាដោយរួមមាន Gary Cahill, Rob Green, Eduardo និង Kyle Scott។
រំឭកថាគ្រប់គ្នាកំពុងអុតមើលអនាគតរបស់ Mateo Kovacic ម្នាក់ទៀត ដែលក្លឹបបានខ្ចីជើងចេញពី Real Madrid ដោយចង់ដឹងថាតើនឹងបន្តលើកិច្ចកុងត្រាថ្មីឬបែបណា ព្រោះ Chelsea គ្មានសិទ្ធទិញចូលកីឡាករថ្មីរហូតដល់ខែមករាឆ្នាំ ២០២០។ ប្រភព៖ FoxSportAsia