ក្លឹប Manchester United បានព្រមព្រៀងលើការចុះហត្ថលេខាទិញចូលខ្សែការពារ Aaron Wan-Bissaka នៅតម្លៃខ្លួនប្រមាណ ៥០ លានផោនចេញពីក្លឹប Crystal Palace ដោយសម្រេចទៅបានកាលពីចុងសប្តាហ៍មុន។
ជាប់ឈ្មោះជាខ្សែការពារស្លាបស្តាំមានតម្លៃថ្លៃបំផុតក្នុងលោក និងជាកីឡាករអង់គ្លេសលំដាប់ទី ២ ដែលមានតម្លៃថ្លៃ។ ក្នុងនោះយើងធ្វើការបង្ហាញពីកីឡាករ ៦ រូបដូចខាងក្រោម៖
- Danny Drinkwater – ៣៥ លានផោន
- Andy Carroll – ៣៥ លានផោន
- John Stones – ៤៧,៥ លានផោន
- Raheem Sterling – ៤៩ លានផោន
- Aaron Wan-Bissaka – ៥០ លានផោន
- Kyle Walker – ៥០ លានផោន
បញ្ជាក់ថា Wan-Bissaka កន្លងមកបានបង្ហាញទម្រង់លេងយ៉ាងល្អនាមជាខ្សែការពារស្លាបស្តាំឲ្យក្លឹបឥន្ទ្រីយ Crystal Palace ដែលទាំងការឆក់យកបាល់និងបិទគូប្រកួត ពោលគឺមានភាគរយជោគជ័យច្រើន សមល្មមឲ្យក្លឹបម្ចាស់ដី Old Trafford មានក្តីសង្ឃឹមច្រើនលើការពង្រឹងប្រព័ន្ធការពារស្វាគមន៍រដូវកាល ២០១៩/២០។ ប្រភព៖ TheFootballFaithful