ខ្សែបម្រើ Pual Pogba បានបញ្ជាក់ថារូបគេចង់ទៅលេងនៅ Juventus ជាជាងការទៅលេងនៅក្លឹបReal Madrid ទៅទៀត សម្រាប់រដូវកាលថ្មីខាងមុខនេះ។
ដូចដែលបានដឹងហើយ Pogba បានប្រកាសចង់ចាកចេញពី Man Utd នារដូវក្ដៅនេះ ក្រោយចំណាយពេល៣ឆ្នាំនៅ Old Trafford ។ ការចាកចេញនេះដែរ មានក្លឹប២ចង់បានរូបគេ គឺ Real Madrid ក្រោមការដឹកនាំរបស់ Zidane និង Juventus ក្រោមការដឹកនាំរបស់លោក Sarri ។
សាមីខ្លួន Pogba បានបញ្ជាក់នៅថ្ងៃនេះថារូបគេចង់ផ្លាស់ទៅលេងនៅ Juventus ជាងលេងនៅ Real Madrid ។ ការចង់ផ្លាស់ទៅលេងនៅអ៊ីតាលីវិញនេះ គឺដោយសារតែរូបគេចង់លេងសហការជាមួយកីឡាករ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធកំពូលម្នាក់នៅលើលោកនេះ៕ប្រភព៖ Dailymail