ក្រុម Spurs ចង់បានខ្សែប្រយុទ្ធ Marco Asensio ត្រលប់មកអង់គ្លេស ប្រសិនក្រុម Real Madrid ទិញយកខ្សែបម្រើ Christian Eriksen ។
ក្រុម Real Madrid កំពុងចរចាយក Eriksen មករួមក្រុមនារដូវក្ដៅនេះ ខណៈដែលកីឡាករក៏បានបង្ហាញពីការចង់ចាកចេញផងដែរ។ ជាមួយគ្នានេះដែរ ក្រុម Spurs ឯណោះក៏មានចំណាប់អារម្មណ៍លក់ដែរ តែពួកគេចង់បានកីឡាករម្នាក់ពីក្រុម Real Madrid មកវិញ។ ម្នាក់នោះ គឺ Sensio ដែលជាកីឡាករវ័យក្មេងឆ្នើមម្នាក់របស់ក្រុមលោក Zidane ។
ចំពោះការចង់បាននេះដែរ ក្រុម Real Madrid ហាក់មិនទាន់យល់ព្រមនៅឡើយទេ ត្បិតអីពួកគេមិនចង់លក់ Asensio ឡើយ។ បើតាមប្រភពនៅអេស្ប៉ាញបញ្ជាក់ថា Real ចង់ឱ្យ Dani Ceballos វិញ ហើយថែមឱ្យ៤៥លានផោនទៀត ក្នុងការទិញយក Eriksen មករួមក្រុមនេះ៕ប្រភព៖ Dailymail