ក្រុម Real Madrid បានចូលខ្លួនដើម្បីប្រជែងជាមួយក្រុមដទៃទៀត យកខ្សែការពារ Matthijs de Ligt របស់ Ajax ដែរហើយ។
ខ្សែការពារវ័យក្មេងខាងលើ មានដំណឹងថានឹងចាកចេញពីក្រុម Ajax នារដូវកាលនេះហើយ។ ក្នុងនោះមានក្លឹប៣កំពុងប្រជែងគ្នាយក គឺ Barcelona , PSG និង Man Utd ។ ប្រភពនៅអេស្ប៉ាញថ្ងៃនេះ បានចេញអត្ថបទ១ទៀតថា ក្រុម Real Madrid ដែលទើបតែទិញបានកីឡាករ៥នាក់នោះ ក៏បានចូលខ្លួនមកប្រជែងជាមួយក្រុមដទៃទៀត ដើម្បីយក Matthijs de Ligt ដែរ។
បើតាមលោក Zidane មើលឃើញ កូនក្រុមរបស់ខ្លួនរដូវកាលមុន មានបញ្ហានៅតំបន់ការពារច្រើន។ ដូច្នេះហើយទើបបានជាលោកចង់បានខ្សែការពារបន្ថែម ដើម្បីទុកជាជម្រើសសម្រាប់លេងនារដូវកាលនេះ។ បើតាមការបញ្ជាក់ នារដូវកាលថ្មីខាងមុខ គឺក្រុម Real Madrid ទាមទាររកពានរង្វាន់វិញឱ្យបាន៕ប្រភព៖ Dailymail