James Rodriguez ហាក់កាន់តែកៀកជិតក្នុងការផ្លាស់ទៅចូលរួមជាមួយ Napoli បន្ទាប់ពីប្រធានក្លឹបនៅអ៊ីតាលីមួយនេះគឺលោក Aurelio De Laurentiis បានបង្ហាញការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Real Madrid រូបនេះជាខ្លាំង។
ដើម្បីបំពេញគោលដៅចម្បងរបស់អ្នកចាត់ការលោក Carlo Ancelotti សម្រាប់រដូវកាល ២០១៩/២០ លោក De Laurentiis បានប្រាប់ Radio Kiss Kiss ដូច្នោះថា៖ “ខ្ញុំសង្ឃឹមថាយើងអាចឈានដល់ការព្រមព្រៀងសម្រាប់ James”។
លោកបន្ត៖ “ភ្នាក់ងារ Jorge Mendes គឺជាអ្នករត់ការដ៏ឆ្លាតវៃនិងល្អបំផុតនៅអឺរ៉ុប ដោយ James អាចនឹងមានតម្លៃថ្លៃ ប៉ុន្តែយើងនឹងចាត់ចែងឲ្យបានព្រោះដើម្បីការកែលម្អ និងមិនធ្វើអ្វីដែលមានគ្រោះថ្នាក់ដល់ផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគតឡើយ”។ ប្រភព៖ Marca