Matthijs de Ligt ត្រូវបានគេរាយការណ៍ជុំវិញការបង្ហើបថាក្លឹបយក្ស FC Barcelona នឹងនៅតែតាមព្យាយាមចុះហត្ថលេខាចង់បានរូបខ្លួននៅពេលក្រោយ ត្បិតអីក្នុងលក្ខខណ្ឌពេលខាងមុខខ្លួនព្រមព្រៀងផ្លាស់ទៅចូលរួមនៅ Man Utd ក៏ដោយ។
De Ligt ដែលធ្លាប់និយាយចំៗថា Premier League ជាក្របខ័ណ្ឌប្រកួតប្រជែងដ៏គួរឲ្យទាក់ទាញ សព្វថ្ងៃកំពុងមានរឿងអាស្រូវក្នុងភាគរយខ្ពស់ផ្លាស់ទៅចូលរួមនៅបិសាចក្រហម បន្ទាប់ពីរូបគេត្រូវចាកចេញពី Ajax នាបិទរដូវកាល ២០១៨/១៩ កន្លងទៅ។
យ៉ាងណាមិញ De Ligt ក៏ជឿជាក់ថា Barcelona នៅតែមានមហិច្ឆិតាចង់បានរូបគេ នៅថ្ងៃខាងមុខ បន្ទាប់ពីបេក្ខភាពដំបូង Frenkie de Jong ដែលត្រូវបានផ្ទេរចេញពី Ajax ទៅ Camp Nou នៅតម្លៃខ្លួនប្រមាណ ៦៥ លានផោនកាលពីខែមករា ឆ្នាំ ២០១៩។ ប្រភព៖ AF