អ្នកចាំទី Jan Oblak ចង់ចាកចេញពីក្រុម Atletico Madrid ហើយ នារដូវក្ដៅនេះ ដើម្បីមានឱកាសចូលរួមជាមួយក្រុម Manchester United ម្ដង។
នៅក្នុងក្រុម AT Madrid មានកីឡាករចេញជាច្រើននារដូវក្ដៅនេះ ដូចជា Diego Godin, Lucas Hernandez, Filipe Luis , Juanfran និង Griezmann ជាដើម ទើបបណ្ដាលឱ្យ Oblak មានចិត្តចង់ចាកចេញដែរ។ បើយោងតាម ESPN អ្នកចាំទីរូបនេះ មានចិត្តចង់ទៅលេងនៅបិសាចក្រហម នារដូវកាលក្រោយ។
ប្រសិនបើ De Gea ចាកចេញពី Old Trafford មែន នោះឱកាសដែលរូបគេទៅលេងនៅក្រុមនេះ នឹងមានច្រើនមិនខាន។ យ៉ាងណាមិញតម្លៃខ្លួនរបស់គេក៏មិនថោកដែរ ត្បិតអីទើបបន្ដកុងត្រាជាមួយក្រុមរបស់លោក Simeone ដល់ឆ្នាំ ២០២៣ ឯណោះ៕ប្រភព៖ Dailymail