ខ្សែប្រយុទ្ធ Neymar បានចេញមុខមកបដិសេធរឿងរំលោភនារីម្នាក់កាលពីម្សិលមិញនេះហើយ ដោយរូបគេបញ្ជាក់ថានេះគឺជាអន្ទាក់ចង់ធ្វើបាបខ្លួនប៉ុណ្ណោះ។
Neymar បានចេញវីដេអូ Live បកស្រាយមួយ ហើយថែមទាំងទម្លាយ ឆាត ឆ្លងឆ្លើយគ្នារវាងរូបគេនិងនារីនោះថែមទៀតផង។ កីឡាករប្រេស៊ីលរូបនេះបានបញ្ជាក់ខ្លួនពិតជាបានលេងឆាតជាមួយនាងមែន ប៉ុន្តែមិនមែនជាករណីចង់រំលោភនាងឡើយ។ ករណីដែលនារីម្នាក់នេះប្ដឹងខ្លួន គឺសាមីខ្លួនបានបញ្ជាក់ថាជារឿងគេរៀបចំទុកមុនដើម្បីធ្វើបាបនិងចង់បានប្រាក់ប៉ុណ្ណោះ។
ដោយឡែកសម្រាប់ឪពុក Neymar បានបញ្ជាក់ដែរថានេះជារឿងគេចង់ធ្វើបាបកូនប្រុសខ្លួន។ ពេលនេះ លោកកំពុងរៀបចំឯកសារជាមួយមេធាវី ដើម្បីប្ដឹងបកវិញ ដើម្បីកុំឱ្យមានរឿងដូច្នេះកើតមានឡើងលើកីឡាករដទៃទៀត៕ប្រភព៖ Dailymail