ពិតណាស់ដែលក្លឹបស្តេចស Real Madrid គឺជាក្រុមការពារជើងឯកពានរង្វាន់អឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត។ យ៉ាងណាមិញសម្រាប់ជ័យជម្នះរបស់ហង្សក្រហម Liverpool កាលពីយប់មិញ ក៏រុញច្រានឲ្យក្រុមរបស់លោក Jurgen Klopp ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៣។
ក្នុងនោះ Liverpool នៅចាញ់ Real Madrid ដែលឈ្នះបាន ១៣ សម័យកាល និងចាញ់ AC Milan ដែលឈ្នះបាន ៧ សម័យកាល។ ប៉ុន្តែជាលទ្ធផល Liverpool បានមានប្រៀបជាង Barcelona និង Bayern Munich ដោយក្រុមទាំងពីរឈ្នះត្រឹម ៥ សម័យកាលតែប៉ុណ្ណោះ។
រំឭកថាជ័យជម្នះនេះទៀតសោត ក៏កំណត់ឲ្យ Liverpool នឹងត្រូវតតាំងពានរង្វាន់ UEFA Super Cup ទល់ក្រុមអង់គ្លេសដូចគ្នាគឺតោខៀវ Chelsea ដែលបានទម្លាក់កាំភ្លើងធំ Arsenal នៅលទ្ធផល ៤-១ នាវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីថ្ងៃមុន។