ក្រោយការទម្លាក់ក្រោមថ្វីជើង Liverpool នៅ Champions League និងការរបូតពានរង្វាន់ Copa del Rey ក្រោយត្រូវ Valencia យកឈ្នះបាននោះ ក្លឹប FC Barcelona ហាក់កំពុងជួបបញ្ហាផ្ទៃក្នុងដែលកំពុងប្រញាប់ប្រញាលដោះស្រាយជាបន្ទាន់។
ក្នុងនោះមានរឿង ៣ ដែលត្រូវបានគេជជែកឥតដាច់ស្រេច ដោយមួយគឺទាក់ទិននឹងអនាគតរបស់លោក Ernesto Valverde។ ដោយតាមរបាយការណ៍ចុងក្រោយនេះ ត្រូវបានគេកំណត់ថានៅសល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ក្លឹបនឹងប្រកាសពីការចែកផ្លូវជាមួយអ្នកចាត់ការកាន់ឆ្នាំរូបនេះហើយ។
រឿងទីពីរគឺទាក់ទិននឹងអ្នកដែលត្រូវមកជំនួស ដោយភាគរយខ្ពស់បំផុតធ្លាក់ទៅលើគ្រូជម្រើសជាតិបែលហ្សិលគឺលោក Roberto Martinez ដែលត្រៀមមកជួសកៅអីរបស់អ្នកចាត់ការវ័យ ៥៥ ឆ្នាំ [Valverde]។
មួយផ្សេងទៀតស្របពេលដែលលោក Roberto កំពុងឆ្ពោះលើវិថីមកក្លាយជាអ្នកចាត់ការពេញសិទ្ធ ក្រឡេកទៅមើលសារព័ត៌មាន RAC1 ក៏បានសង្កត់ធ្ងន់ថាក្រុមកាតាឡាន់ក៏ស្វាត់ស្វែងហៅ Neymar ត្រលប់មកជួយក្រុមវិញផងដែរ ជាថ្នូរនៃការវ៉ៃចេញ Ousmane Dembele ជាមួយការបង្រ្គប់ថវិកាមួយចំនួន។ ប្រភព៖ Marca