ក្រុម Aston Villa បានឡើងទៅលេងនៅលីគកំពូល English Premier League វិញ ក្រោយពីយកឈ្នះលើក្រុម Derby County ក្នុងលទ្ធផល ២-១ ក្នុងការប្រកួត Play off ចុងក្រោយយប់មិញ។
ការប្រកួតនេះពិតជាជក់ចិត្តមែនទែន។ ជាក់ស្ដែង ក្រុមទាំងពីរនេះគឺដឹកនាំដោយអតីតកីឡាកររបស់ក្រុម Chelsea និងជាមិត្តល្អនឹងគ្នាថែមទៀត។ យ៉ាងណាមិញ Villa ហាក់មានប្រៀបជាងបន្តិចហើយ ព្រោះថាប៉ះគ្នា២លើកកន្លងមកនៅរដូវកាលនេះ គឺពួកគេឈ្នះក្រុម Derby ទាំងពីរតែម្ដង។ រហូតដល់ការប្រកួតបញ្ចប់៩០នាទី ក្រុម Villa នៅតែបន្ដភាពខ្លាំង ដោយអាចយកឈ្នះបានក្នុងលទ្ធផល ២-១ ដដែល។
ជ័យជម្នះយប់មិញនេះមានប្រាក់រង្វាន់ដល់១៧០លានផោនឯណោះ។ ពោលគឺក្រុមដែលឡើងមកលេងនៅលីគកំពូលអង់គ្លេស នឹងទទួលបានប្រាក់១៧០លានផោនដើម្បីរៀបចំក្រុមប្រកួតប្រជែងក្នុងក្របខណ្ឌល្អបំផុតលើលោកនេះ៕ប្រភព៖ Dailymail