ក្រុមបិសាចក្រហម Manchester United នឹងតែងតាំង Romero ជាអ្នកចាំទីដៃទី១របស់ខ្លួន ប្រសិនបើអ្នកចាំទី David de Gea ពិតជាចាកចេញពីក្លឹបមែននោះ។
De Gea បានបង្ហាញចេតនាចង់ចាកចេញពី Old Trafford ហើយ ក្រោយពីមិនព្រមបន្ដកុងត្រាថ្មីទៀតឡើយ ខណៈដែលកុងត្រាចាស់នៅសល់១រដូវកាលទៀតប៉ុណ្ណោះ។ ការមិនព្រមបន្ដកុងត្រាថ្មីនេះដែរ គឺអាចនឹងបង្ខំឱ្យបិសាចក្រហម លក់រូបគេចេញហើយនារដូវក្ដៅនេះ ជាជាងការទុក១រដូវកាលទៀត ឱ្យកីឡាករដើរចេញដោយ Free Free ។ ប្រសិនបើ De Gea ចាកចេញមែននោះ លោក Solskjaer ក៏ទំនងមិនទិញអ្នកចាំទីថ្មីដែរ ដោយយក Romero ជាអ្នកចាំទីដៃទី១របស់ខ្លួនតែម្ដង។
ក្រុម PSG គឺជាបេក្ខភាពទី១ក្នុងការនាំយក De Gea ពី Man Utd ទៅ។ ក្រុមអ្នកមានបារាំងនេះ ផ្ដល់តម្លៃខ្លួនដល់៦០លានផោន ដើម្បីផ្ដាច់កុងត្រា១ឆ្នាំនៅ Old Trafford ហើយ ឱ្យកីឡាករជាមួយប្រាក់ឈ្នួលខ្ពស់ដល់ទៅ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ថែមទៀតផង៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET