លោក Quique Setien ត្រូវបានក្រុម Real Betis បណ្ដេញចេញពីតំណែងអ្នកចាត់ការហើយ បើទោះជាដឹកនាំក្រុមឈ្នះ Real Madrid ២-០ នាការប្រកួតបិទរដូវកាលនៅ La Liga ក៏ដោយ។
Betis បានធ្វើឱ្យក្រុម Real Madrid ចុកឈាមក្នុងកីឡដ្ឋានរបស់ខ្លួនក្នុងការប្រកួតចុងក្រោយ។ ត្បិតតែដឹកនាំក្រុមល្អយ៉ាងនេះមែន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់ថ្នាក់ដឹកនាំឡើយ។ ដូច្នេះហើយទើបបានជាក្លឹបសម្រេចបណ្ដេញលោក Quique Setien ចេញពីតំណែងអ្នកចាត់ការក្រុម Real Betis តែម្ដង។
លោក Setien ដឹកនាំក្រុម Real Betis ២រដូវកាលកន្លងមក បានជួយក្រុមនេះឱ្យចូលរួមការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកម្រិតទី២បាន ដែលជួយឱ្យក្លឹបនេះទទួលបានកេរ្តិ៍ឈ្មោះ។ លោកបានឱ្យក្រុមយុវជនមានឱកាសបានបញ្ចេញសមត្ថភាពច្រើន ហើយក៏ទទួលបានលទ្ធផលល្អសម្រាប់ក្រុមដែរ។ ជាក់ស្ដែងលោកគឺជាអ្នកចាត់ការដំបូងគេ ដែលអាចនាំក្រុមឈ្នះក្នុងដី Barcelona និង Real Madrid បាន៕ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET