អ្នកចាំទី David de Gea មិនអាចសម្រាកក្នុងការប្រកួតទល់ក្រុម Huddersfield បានឡើយ ព្រោះអ្នកចាំទីដៃទី ២ Romero បានរងរបួសជង្គង់បាត់ទៅហើយ។
តាមគម្រោង De Gea អាចនឹងត្រូវលោក Solskjaer ដាក់ឱ្យសម្រាក ព្រោះប៉ុន្មានប្រកួតមកនេះ រូបគេអារម្មណ៍មិនមូលឡើយ ហើយបង្កកំហុសច្រើនថែមទៀត។ តែដោយសារអ្នកចាំទីដៃទី២ Romero បានរងរបួសទៅហើយនោះ ការប៉ះក្រុម Huddersfield នៅចុងសប្ដាហ៍នេះ គឺកីឡាករអេស្ប៉ាញនៅតែត្រូវចូលលេងដដែល។
មានអ្នកគាំទ្រនិងវិភាគជាច្រើន បានបញ្ជាក់ថាទម្រង់លេង De Gea ធ្លាក់ចុះ ដោយសារតែរូបគេលេងគ្រប់ប្រកួត និងមិនមានការសម្រាកគ្រប់គ្រាន់។ ដូច្នេះហើយ ទើបបានជាលោក Solskjaer ចង់ឱ្យរូបគេសម្រាកសម្រាប់ការប្រកួតនាសប្ដាហ៍នេះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET