លោក Solskjaer អ្នកចាត់ការក្រុម Manchester United បានបញ្ជាក់ថាការប៉ះ Chelsea នៅរាត្រីម៉ោង១០:៣០នាទីនេះ គឺជាឱកាសមាសឱកាសពេជ្រ សម្រាប់ក្រុមបិសាចក្រហមចូល Top4 ហើយ។ចាញ់ Everton និង Man City សឹងតែធ្វើឱ្យក្រុម Man Utd អស់ឱកាសឡើងទៅវគ្គបន្ដហើយ ប៉ុន្តែជាក់ស្ដែងក្រុមប្រជែងដទៃទៀតដូចជា Spurs និង Arsenal ឯណោះវិញ ក៏បែរជាបរាជ័យដូចគ្នា ធ្វើឱ្យឱកាសប្រជែងនៅមិនទាន់ចប់ទេ។ ប្រសិនណាបើក្រុម Man Utd អាចឈ្នះ Chelsea បាន នោះ ពួកគេនឹងមានឱកាសអ៊ុតទៀត ប៉ុន្តែបើចាញ់ឬស្មើវិញ នោះឱកាសនឹងអស់ទៅហើយ។
ដើម្បីលើកទឹកចិត្តកីឡាករ លោក Solskjaer បាននិយាយនៅយប់នេះថា៖ “កីឡាករយើងត្រូវងើបលើកនៅថ្ងៃនេះ ជាមួយរឿងពិតដែលយើងឈ្នះ Chelsea យើងនឹងមានឱកាសចូល Top4 ។ នេះជាឱកាសកម្រមាន សម្រាប់យើង ព្រោះនេះជាប្រកួតក្នុងទឹកដីរបស់យើងទៀត។ យើងមិនអាចឱ្យឱកាសល្អនេះ ផុតទៅបានឡើយ”៕
ប្រភព៖ DailMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET