ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ FC Barcelona នៅវេលាម៉ោង២រំលងអាធ្រាត្រនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
មុនការប្រកួតនេះឈានចូលមកដល់ លោក Solskjaer អ្នកចាត់ការក្រុម Man Utd និយាយថា៖ “រដូវកាលនេះ កីឡាករ Man Utd មានសំណាងណាស់បានជួបសុទ្ធតែកីឡាករល្អៗដូចជា Ronaldo និង Mbappe ជាដើម។ ការជួប Messi គឺជារឿងពិសេសសម្រាប់ពួកគេ ហើយខ្ញុំជឿជាក់ថាពួកគេមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការតតាំងបាន”។
មុនការប្រកួតនេះឈានចូលមកដល់ អ្នកចាត់ការថ្មីរបស់បិសាចក្រហមខាងលើក៏បាននាំក្រុមការងារទៅទស្សនាផ្ទាល់ការប្រកួតរបស់ក្រុម Barcelona ដល់អេស្ប៉ាញផងដែរ។ នេះជាក្បួនមើលជើងកីឡាកររបស់លោក Solskjaer ដែលធ្លាប់ធ្វើកាលប៉ះក្រុម PSG ។ ខណៈដែលលទ្ធផលក៏ទទួលបានល្អ ពួកគេអាចឆ្លងផុតនឹងឡើងមកដល់វគ្គនេះបាន៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET