ខ្សែប្រយុទ្ធ Lionel Messi បានរងរបួសនៅយប់មិញនេះ គ្រាដែលក្រុម FC Barcelona ស្មើក្រុម Valencia ២-២ ក្នុងពានរង្វាន់ La Liga ។ក្រុម Barcelona នឹងត្រូវបើកទ្វាផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅថ្ងៃពុធសប្ដាហ៍ក្រោយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ក្រោយពីប្រកួតយប់មិញជាមួយក្រុម Valencia គេឃើញថា ខ្សែប្រយុទ្ធ Messi បានរងរបួសក្នុងការប្រកួតនោះ ហើយអាចនឹងមិនបានចូលលេងទល់ក្រុម Real Madrid នោះទេ។
លោក Ernesto Valverde អ្នកចាត់ការក្រុម Barcelona បាននិយាយនិយាយថា៖ “Messi គាត់មានបញ្ហាតិចតួច ខ្ញុំមិនអាចនិយាយអ្វីឱ្យច្បាស់ចំពោះរបួសនោះទេ យើងរង់ចាំមើលលទ្ធផលពីក្រុមគ្រូពេទ្យសិន។ យើងរំពឹងថាគាត់នឹងមិនមានបញ្ហាអ្វីនោះទេ”៕
ប្រភព៖ DailyMail