ក្រុម Chelsea បានចាប់ឆ្នោតប៉ះក្រុម Manchester United ក្នុងការប្រកួតជុំទី៥ ពានរង្វាន់ FA Cup កាលពីយប់មិញនេះ។
Chelsea ប៉ះ Man Utd នេះ គឺជាការប្រកួតជក់ចិត្តជាងគេ ហើយវាក៏ជាអ្វីដែលអ្នកគាំទ្រចង់ឃើញផងដែរ។ យ៉ាងណាមិញ លេងនៅទឹកដីរបស់តោខៀវ អាចនឹងធ្វើឱ្យក្រុមបិសាចក្រហមដែលមានទម្រង់លេងល្អខ្លាំងនោះ ពិបាកបន្តិចដែរ ព្រោះថាពួកគេក៏ទើបចុះកុងត្រាបានខ្សែប្រយុទ្ធ Higuain ម្នាក់មកពង្រឹងតំបន់ប្រយុទ្ធបន្ថែមផងដែរ។ គេនៅចាំបានថា Chelsea លេងក្នុងពាន FA Cup នេះ ៣ដងដែលប៉ះបិសាចក្រហម Man Utd គឺឈ្នះទាំង៣ដងតែម្ដង ក្នុងលទ្ធផល ១-០។
លោក Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បានដាក់គោលដៅយកពានរង្វាន់ FA Cup នេះធំជាងគេ ក្នុងការដឹកនាំក្រុមរបស់លោក។ ដូច្នេះហើយ ចាំមើលថាពួកគេអាចរំលងក្រុម Chelsea បានដែរឬទេ?ប្រភព៖ Dailymail