សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Salah នឹងត្រូវសម្រាកព្យាបាលរបួសស្មាត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ដូច្នេះហើយ រូបគេនៅតែអាចទៅលេងនៅ World Cup បាន។
បច្ចុប្បន្ននេះ Salah កំពុងសម្រាកព្យាបាលរបួសស្មានៅអេស្ប៉ាញ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថារបួសស្មានេះមិនធ្ងន់ធ្ងរទេ អាចជាសះស្បើយរយៈពេល៣សប្ដាហ៍ ឬមុននេះទៀត។ ដោយហេតុតែប្រើរយៈពេលព្យាបាលខ្លី ដូច្នេះអេហ្ស៊ីប មិនកាត់ឈ្មោះរបស់រូបគេចេញឡើយ ពោលគឺនឹងដាក់ទៅលេងនៅ World Cup នាប្រទេសរុស្ស៊ីតែម្ដង។
សូមបញ្ជាក់ថាអតីតកីឡាករ Chelsea , Roma រូបនេះ រងរបួសស្មាដោយសារតែប៉ះគ្នាជាមួយខ្សែការពារ Sergio Ramos អំឡុងពេលលេងផ្ដាច់ព្រ័ត្រ UEFA Champions League ។ ការធ្វើឱ្យកីឡាកររូបនេះរបួស មានអ្នកគាំទ្រក្រុម Liverpool ជាច្រើនកំពុងតែស្អប់ខ្សែការពារ Real Madrid ជាខ្លាំង៕ប្រភព៖ DailyMail