លោកSolskjaer បានក្លាយជាអ្នកចាត់ការទី២ក្នុងប្រវត្តិសាស្ត្រក្លឹប Manchester United ដែលអាចដឹកនាំក្រុមដំបូងឈ្នះ៤ប្រកួតជាប់គ្នា។
ក្រោយពីបានដឹកនាំក្រុម Man Utd ឱ្យឈ្នះ Newcastle United ២-០ កាលពីយប់មិញនេះ លោក Solskjaer បានក្លាយជាអ្នកចាត់ការទី២ក្នុងប្រវត្តិសាស្ត្រក្លឹប Manchester United ដែលអាចដឹកនាំក្រុមដំបូងឈ្នះ៤ប្រកួតជាប់គ្នា។ នេះជាកំណត់ត្រាល្អមួយសម្រាប់ក្រុមទាំងមូល ហើយអ្នកគាំទ្រផ្ទាល់ក៏ពេញចិត្តចំពោះការលេងបានយ៉ាងស៊ីចង្វាក់គ្នាក្នុងក្រុមនាពេលបច្ចុប្បន្ននេះផងដែរ។
ជាមួយគ្នានឹងការបង្កើតកំណត់ត្រាថ្មីនេះដែរ លោក Solskjaer បានបង្ហើបពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំមិនចង់ចាកចេញពីទីនេះទេ…វាជាពេលវេលាល្អណាស់សម្រាប់កីឡាករ និងបរិយាកាសនៅទីនេះ។ ខ្ញុំចង់បន្ដការងារមួយនេះ យូរបំផុតតាមដែលអាចធ្វើបាន។ ប្រសិនបើអ្នកអាចឈ្នះ៤ប្រកួតបានហើយ នោះ៤ប្រកួតបន្ទាប់ទៀតក៏អ្នកអាចធ្វើបានដែរសម្រាប់ក្លឹបនេះ”។លោក Solskjaer ត្រូវបានក្លឹបតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd រហូតដល់ចប់រដូវកាលនេះ ក្រោយពីលោក Jose Mourinho ត្រូវបណ្ដេញចេញទៅ៕ប្រភពDailyMail