ក្រោយពីGriezmann និង Mbappe ជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងលើកពាន World Cup 2018 មក នៅប្រទេសបារាំងទាំងមូលកំពុងពេញនិយមឈ្មោះនេះខ្លាំងណាស់។ឪពុកម្ដាយ ជាច្រើនចាប់អារម្មណ៍ដាក់ឈ្មោះកូនដូច្នេះ ត្បិតអីឈ្មោះនេះបានធ្វើឱ្យបារាំងមានកិត្តិយសលើឆាកអន្តរជាតិ។
កាសែតនៅបារាំង បានបន្ថែមទៀតថាមន្ទីរពេទ្យជាច្រើនកំពុងតែពិបាកក្នុងការដាក់ឈ្មោះជាន់គ្នាច្រើនដូច្នេះ ព្រោះថាក្មេងៗដែលកើតមកភ្លាម ប្រើឈ្មោះដូចគ្នាអីចឹង ពិបាកក្នុងការធ្វើសំបុត្រកំណើត ឬអាចនឹងមានការច្រឡំផងដែរ។
អាជ្ញាធរបារាំង អាចនឹងមានវិធានការចំពោះរឿងនេះ។ ដូចកាលឆ្នាំ២០១៥កន្លងទៅ ដែលទារកកើតមក ពេញនិយមឈ្មោះ Nutella ។ នៅគ្រានោះ អាជ្ញាធរបានហាមមិនឱ្យមានការប្រើប្រាស់ឈ្មោះនេះច្រើនខ្លាំងពេកនោះទេ៕
ប្រភព៖ BBC