ក្រុម Sevilla បានឡើងកំពូលតារាង La Liga ហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Valladolid ក្នុងលទ្ធផល ១-០ នាការប្រកួតយប់មិញនេះ។
១គ្រាប់របស់ខ្សែប្រយុទ្ធ Andre Silva គឺគ្រាប់គ្រាន់ហើយសម្រាប់ក្រុម Sevilla យក៣ពិន្ទុបន្ថែមនាការប្រកួតសប្ដាហ៍ទី១៣ ដើម្បីហក់ឡើងកំពូលតារាងជំនួសកន្លែងរបស់ FC Barcelona ។ ដោយបាន៣ពិន្ទុនេះ ពួកគេមាន២៦ពិន្ទុ លើសក្រុម Barcelona ដែលមានត្រឹម២៥ពិន្ទុប៉ុណ្ណោះ ក្រោយពីក្រុមអ្នកមានបុណ្យលេងសប្ដាហ៍ទី១៣ បានត្រឹមស្មើ Atletico Madrid ១-១។
សូមបញ្ជាក់នៅ La Liga នារដូវកាលនេះ ពិតជាដេញពិន្ទុគ្នាស្វិតស្វាញមែនទែន ហើយក្រុមខ្សោយមួយចំនួនក៏កំពុងមានមុខនៅកំពូលតារាងផងដែរ។ ជាក់ស្ដែង Real Madrid ឯណោះ ដែលជាក្រុមខ្លាំងមួយនោះ ធ្វើមិនបានល្អឡើយ ដោយឈរនៅលេខ៦ក្នុងតារាង ចាញ់ក្រុមកំពូលតារាង Sevilla ៦ពិន្ទុ៕ប្រភពDailyMail