លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានអះអាងថាប្រសិនបើក្រុមបន្ដលេងទម្រង់បែបនេះទៀត នោះក្រុមនឹងមិនអាចឈ្នះពានរង្វាន់អ្វីបាននោះទេ។
នៅយប់មិញនេះ ក្រុម Man City លេងចាញ់ក្រុម Spurs ក្នុងលទ្ធផល ១-០ ទៅហើយ។ ការបរាជ័យនេះដែរ បានធ្វើឱ្យក្រុមដឹកនាំដោយលោក Pep បន្ដគម្លាតពិន្ទុឆ្ងាយពី Arsenal ដដែល បើទោះជាក្រុមកំពូលតារាងនេះលេងចាញ់ដែរក៏ដោយ។ ឱកាសបាត់៣ពិន្ទុប្រដេញ Arsenal ពិតជាធ្វើឱ្យលោក Pep សោកស្ដាយជាខ្លាំង។
ក្រោយពីចប់ការប្រកួតទល់ក្រុម Spurs លោក Pep បាននិយាយថា៖ “ជារឿងពិត Arsenal បានបាត់ពិន្ទុមែន តែយើងក៏ធ្វើមិនបានល្អដូចគ្នា។ កំហុសដែលកើតឡើងកាលពី២សប្ដាហ៍មុន បានបន្ដកើតឡើងទៀតនៅសប្ដាហ៍នេះ។ យើងតែងតែមានកំហុសកើតឡើងដដែលៗ។ ប្រសិនបើយើងមិនអាចកែប្រែបានទេ នោះរដូវកាលនេះយើងមិនអាចគិតពីរឿងឈ្នះពាននោះទេ”៕