ក្រុម Reims តាំងពីតែងតាំងលោក William Still ធ្វើជាគ្រូបង្វឹកមក ពួកគេលេង១២ប្រកួតមកហើយមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេនៅលីគ Ligue 1។
ជំនួបជាមួយក្រុមកំពូលតារាង PSG នេះ ក្រុម Reims ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន។ ពួកគេរកគ្រាប់បាល់តាមស្មើទៅលើក្រុមអ្នកមានបារាំងបាននៅចុងម៉ោងទៅហើយ។ ដោយការយកបាន១ពិន្ទុនេះទៀត គឺសបញ្ជាក់ឱ្យឃើញថាក្រុម Reims កំពុងធ្វើបានល្អមែនទែន ដោយក្នុងលីគចំនួន១២ប្រកួតមកហើយ ពួកគេមិនស្គាល់ពាក្យថាចាញ់នោះទេ។ នៅតារាងលីគវិញ ក្រុមមួយនេះស្ថិតនៅលេខ១១ឯណោះ ដោយភាគច្រើននៃប្រកួតក្រុមនេះគឺស្មើគ្នា។
ងាកទៅក្រុម PSG វិញ ឆ្លងកាត់ប៉ុន្មានប្រកួតចុងក្រោយដែលពួកគេ ចាញ់ ឈ្នះ និងស្មើគ្នាបែបនេះ បានធ្វើឱ្យក្រុមកំពូលតារាងនេះលើសក្រុមលេខ២ Lens ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ បច្ចុប្បន្ន PSG មាន៤៨ពិន្ទុ ស្របពេលក្រុម Lens នៅលេខ២ មាន៤៥ពិន្ទុ៕