បញ្ហារវាង Cristiano Ronaldo នឹងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Fernando Santos អាចនឹងកាន់តែឡើងកម្តៅ បន្ទាប់ពីប្តូរចេញក្នុងការចាញ់កូរ៉េខាងត្បូងនៅ World Cup ហើយវាអាចធ្វើឱ្យគាត់បាត់បង់តំណែងជាប្រធានក្រុម។
Ronaldo ត្រូវបានប្តូរចេញពីការប្រកួតដែលព័រទុយហ្គាល់ចាញ់ ២-១ ក្រោមស្នាដៃក្រុមកូរ៉េខាងត្បូងក្នុងការប្រកួតពូលទីបីរបស់ពួកគេនៃព្រឹត្តិការណ៍ World Cup ដែលលទ្ធផលនោះមិនសំខាន់នោះទេ ដោយសារពួកនៅតែអាចឡើងទៅវគ្គបន្តទៀតបាន។
វាហាក់មិនមានភាពចុះសម្រុងជាមួយអ្នកចាត់ការ Santos នោះទេ ខណៈដែលគាត់បានបញ្ជាក់ថា Critiano នឹងមិនត្រូវបានធានាថានឹងក្លាយជាប្រធានក្រុមក្នុងការប្រកួតវគ្គ ១៦ចុងក្រោយជាមួយស្វីសនៅថ្ងៃអង្គារនោះទេ។
Santos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖
“តើខ្ញុំបានឃើញរូបភាពនេះទេ? បាទ ខ្ញុំមិនចូលចិត្តវា មិនចូលចិត្តទាល់តែសោះ។ ខ្ញុំពិតជាមិនចូលចិត្តវាទេ។ ប៉ុន្តែចាប់ពីពេលនេះតទៅ អ្វីៗត្រូវបានបញ្ចប់ទាក់ទងនឹងបញ្ហានេះ។ បញ្ហាទាំងនេះត្រូវបានដោះស្រាយដោយស្ងប់ស្ងាត់។ វាត្រូវបានដោះស្រាយរួចរាល់។ បញ្ចប់ទាំងស្រុងលើបញ្ហានេះ ហើយឥឡូវនេះអ្នកទាំងអស់គ្នាកំពុងផ្តោតលើការប្រកួតនៅថ្ងៃស្អែក” ៕
ប្រភព៖ Sportbible